នៅពេលដែលអ្នកកំពុងនិយាយទូរស័ព្ទជាមួយយើង សូមរង់ចាំមួយភ្លែតខណៈពេលដែលយើងភ្ជាប់ទៅអ្នកបកប្រែដើម្បីជួយអ្នកដោយមិនគិតថ្លៃ។

យើងមានបុគ្គលិកជាអ្នកជំនាញខាងធានារ៉ាប់រងដែលអាចជួយអ្នកអោយយល់ពីសិទ្ធិធានារ៉ាប់រងរបស់អ្នករួមមាន បណ្តឹងឧទ្ធរណ៍ធានារ៉ាប់រងសុខភាព និងការការពារអ្នកពីវិក័យប័ត្រវេជ្ជសាស្រ្តភ្ញាក់ផ្អើល។

យើងអាច ឆ្លើយសំណួររបស់អ្នកចំពោះការធានារ៉ាប់រងគ្រប់ប្រភេទទាំងអស់ ដែលរួមមាន៖

  • ការធានារ៉ាប់រងធនលាភប្រចាំឆ្នាំ និងជីវិត
  • ការធានារ៉ាប់រងរថយន្ត
  • ការធានារ៉ាប់រងអាជីវកម្ម និងបំណុល
  • ការធានារ៉ាប់រងពិការភាព
  • ការធានារ៉ាប់រងសុខភាព
  • ការធានារ៉ាប់រងម្ចាស់ផ្ទះ
  • Medicare
  • ប្រភេទធានារ៉ាប់រងផ្សេងៗទៀត

យើងក៏អាចជួយអ្នកធ្វើការផ្ទៀងផ្ទាត់ផងដែរ ប្រសិនបើតំណាង ភ្នាក់ងារ ឬក្រុមហ៊ុនធានារ៉ាប់រងត្រូវបានអនុញ្ញាតឱ្យលក់ធានារ៉ាប់រងនៅរដ្ឋ Washington។