ប្រសិនបើអ្នកមានសំណួរអំពីការធានារ៉ាប់រង ឬត្រូវការជំនួយក្នុងការដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនធានារ៉ាប់រង សូមហៅមកបណ្តាញទូរស័ព្ទអតិថិជនធានារ៉ាប់រងរបស់យើងតាមរយៈលេខ 800-562-6900។
នៅពេលដែលអ្នកកំពុងនិយាយទូរស័ព្ទជាមួយយើង សូមរង់ចាំមួយភ្លែតខណៈពេលដែលយើងភ្ជាប់ទៅអ្នកបកប្រែដើម្បីជួយអ្នកដោយមិនគិតថ្លៃ។
យើងមានបុគ្គលិកជាអ្នកជំនាញខាងធានារ៉ាប់រងដែលអាចជួយអ្នកអោយយល់ពីសិទ្ធិធានារ៉ាប់រងរបស់អ្នករួមមាន បណ្តឹងឧទ្ធរណ៍ធានារ៉ាប់រងសុខភាព និងការការពារអ្នកពីវិក័យប័ត្រវេជ្ជសាស្រ្តភ្ញាក់ផ្អើល។
យើងអាច ឆ្លើយសំណួររបស់អ្នកចំពោះការធានារ៉ាប់រងគ្រប់ប្រភេទទាំងអស់ ដែលរួមមាន៖
- ការធានារ៉ាប់រងធនលាភប្រចាំឆ្នាំ និងជីវិត
- ការធានារ៉ាប់រងរថយន្ត
- ការធានារ៉ាប់រងអាជីវកម្ម និងបំណុល
- ការធានារ៉ាប់រងពិការភាព
- ការធានារ៉ាប់រងសុខភាព
- ការធានារ៉ាប់រងម្ចាស់ផ្ទះ
- Medicare
- ប្រភេទធានារ៉ាប់រងផ្សេងៗទៀត
យើងក៏អាចជួយអ្នកធ្វើការផ្ទៀងផ្ទាត់ផងដែរ ប្រសិនបើតំណាង ភ្នាក់ងារ ឬក្រុមហ៊ុនធានារ៉ាប់រងត្រូវបានអនុញ្ញាតឱ្យលក់ធានារ៉ាប់រងនៅរដ្ឋ Washington។